WTO ព្យាករណ៍អំពីកំណើនពាណិជ្ជកម្មសកលឆ្នាំ ២០១៩
(VOVWORLD) -WTO បានព្យាករណ៍ថាទំហំពាណិជ្ជកម្មសកលនឹងកើន ២,៦% ក្នុងឆ្នាំនេះ ពោលគឺទៀតជាង 0,៤ % ប្រើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មពិភពលោក បានធ្លាក់ចុះ ០,៣% ។
ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។ (រូបថត: THX / TTXVN) |
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ថា កំណើនទំហំពាណិជ្ជកម្មសកលក្នុងឆ្នាំ២០១៩ នឹងមានកម្រិតទាបជាង បើប្រៀបធៀបនឹងឆ្នាំទៅមិញ ដោយសារអស្ថិរភាពសេដ្ឋកិច្ច និងភាពតានតឹងខាងពាណិជ្ជកម្ម។ ក្នុង ការព្យាករណ៍ប្រចាំឆ្នាំ ដែលបានចេញផ្សាយនាថ្ងៃទី ២ ខែមេសា WTO បានព្យាករណ៍ថាទំហំពាណិជ្ជកម្មសកលនឹងកើន ២,៦% ក្នុងឆ្នាំនេះ ពោលគឺទៀតជាង 0,៤ % ប្រើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មពិភពលោក បានធ្លាក់ចុះ ០,៣% ។
WTO បានអះអាងថាការដោះដូរពាណិជ្ជកម្មត្រូវរងសម្ពាធនៃគោលនយោបាយតម្លើងពន្ធបំពេញបន្ថែម ក៏ដូចជាវិធានការតបតវិញ កំណើនសេដ្ឋកិច្ចទន់ខ្សោយ ទីផ្សារហិរញ្ញវត្ថុងាយរងការប្រែប្រួល និងគោលនយោបាយរឹតត្បិតរូបិយវត្ថុនៅបណ្ដាប្រទេសអភិវឌ្ឍន៍ផងដែរ៕