WTO រក្សាសាលក្រមចំពោះ​បញ្ហាដីកម្ររបស់ចិន


WTO រក្សាសាលក្រមចំពោះ​បញ្ហាដីកម្ររបស់ចិន - ảnh 1
WTO រក្សាសាលក្រមចំពោះ​បញ្ហាដីកម្ររបស់ចិន (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ សីហា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រកាសរក្សា សាលក្រមដែលអះអាងថា៖ ចិនបានរំលោភលើបណ្ដាការកំណត់ពាណិជ្ជកម្មពិភព
លោកដោយការដាក់កំហិតនាំចេញដីកម្រ។ នេះគឺជាសារធាតុសំខាន់ដែលត្រូវបាន​ប្រើប្រាស់ដ៏ទូលំទូលាយលើវិស័យនានាដូចជា៖ ថាមពលកកើតឡើងវិញទូរគមនា
គមន៍ការពារប្រទេសនិងបណ្ដាផលិតកម្មទំនិញបច្ចេវិទ្យាខ្ពស់ផ្សេងៗទៀត។ ក្នុងសេចក្តីថ្លែងការដែលត្រូវបាននាំចេញនាថ្ងៃទី ៧ សីហា គណៈកម្មការពិនិត្យ
មើលឡើងវិញរបស់ WTO បានបដិសេធពាក្យប្តឹង ឧទ្ធរណ៍របស់ចិនដោយសារ
ប្រទេសនេះមិនបង្ហាញច្បាស់នូវបណ្ដាកូតានាំចេញត្រឹមត្រូវដែលចិនកំពុងអនុវត្ត
ចំពោះដីកម្ររសារធាតុ vonfram និង molypden ទេ។ WTO បានអំពាវនាវឲ្យចិន
ត្រូវធ្វើវិសោធនកម្មគោលនយោបាយនាំចេញរបស់ខ្លួនឲ្យសមស្របនឹងការ
កណត់ពាណិជ្ជកម្មអន្តរជាតិ។ រីឯខ្លួនវិញ ចិនបានសម្តែងការសោកស្តាយចំពោះ
សេចក្តីសម្រេចនេះរបស់ WTO ហើយចាត់ទុកថា៖ គេមិនបោះបង់ចោលសិទ្ធិ
របស់ខ្លួនក្នុងពេលចូលរួមWTOសំដៅអះអាងនូវការធានាពន្ធនាំចេញដោយឈរ
លើភាពចាំបាច់ដើម្បីការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ