WTO សង្ឃឹមថានឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ
(VOVWORLD) - កាលពីថ្ងៃទី ៩ ខែមិថុនា សមាជិក WTO បានយល់ព្រមចាប់ផ្តើមការចរចាជាផ្លូវការលើផែនការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ - ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Ngozi Okonjo-Iweala បានប្រកាសនៅថ្ងៃទី ១២ ខែមិថុនាថា ដើម្បីមានដំណើការឈានដល់កិច្ចព្រមព្រៀងជា សកលក្នុងការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ បន្ថែមទៀតដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ដោយមិនអើពើដល់ការខ្វែងគំនិតគ្នាទាក់ទងនឹងកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុនឱសថក៏ដោយ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេនៅលើពិភពលោក (G7) អគ្គនាយក WTO បានសម្តែងក្តីសង្ឃឹមថា នឹងមានព័ត៌មានច្បាស់លាស់បន្ថែមទៀត អំពីមាគ៌ាឆ្ពោះទៅមុខទាក់ទងនឹងបញ្ហានៃការលះបង់សិទ្ធិកម្មសិទ្ធិបញ្ញានៅក្នុងខែកក្កដា។
កាលពីថ្ងៃទី ៩ ខែមិថុនា សមាជិក WTO បានយល់ព្រមចាប់ផ្តើមការចរចាជាផ្លូវការលើផែនការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ - ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រមុខអង្គការ WTO បានសម្តែងក្តីសង្ឃឹមថា ការចរចានេះនឹងជួយឈានដល់កិច្ចព្រមព្រៀងជាក់ស្តែងមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍក៏ដូចជាការពារការស្រាវជ្រាវនិងការច្នៃប្រឌិត៕