WTO សម្រេចបានជាឯកឆន្ទលើកញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ
(VOVWORLD) - កិច្ចព្រមព្រៀងស្តីពីការនេសាទគឺជាកិច្ចព្រមព្រៀងចុងក្រោយដែល ភាគីទាំងអស់សម្រេចបាននៅក្នុង "ការរត់ប្រណាំងជាមួយ នឹងពេលវេលា" នៅឯកិច្ច ប្រជុំនេះ។
អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala (ខាងឆ្វេង) និងមន្ត្រី WTO នៅពិធីបិទកិច្ចប្រជុំរដ្ឋមន្រ្តី WTO នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ១៧ ខែមិថុនា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចុះហត្ថ លេខាលើកញ្ចប់កិច្ចព្រមព្រៀងស្ដីពីបញ្ហាឧបត្ថម្ភធនសម្រាប់របរនេសាទ អសន្តិសុខ ស្បៀងអាហារ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ការចរចាបានចាប់ផ្តើមតាំងពីថ្ងៃទី ១២ ខែមិថុនា ហើយត្រូវបានពន្យារពេលពីរថ្ងៃបន្ថែមទៀត។ កិច្ចព្រមព្រៀងជាប្រវត្តិ សាស្ត្រខាងលើត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែមិថុនា ដោយបិទបញ្ចប់ការ ចរចាដ៏លំបាក។ កិច្ចព្រមព្រៀងស្តីពីការនេសាទគឺជាកិច្ចព្រមព្រៀងចុងក្រោយដែល ភាគីទាំងអស់សម្រេចបាននៅក្នុង "ការរត់ប្រណាំងជាមួយនឹងពេលវេលា" នៅឯកិច្ច ប្រជុំនេះ។ កិច្ចប្រជុំក៏បានឯកភាពលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងកំណែទម្រង់របស់អង្គការ WTO ផង ដែរ។ អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានឲ្យដឹងថា កិច្ចព្រមព្រៀង អាចនាំមកនូវការផ្លាស់ប្ដូរសម្រាប់ជីវភាពរបស់មនុស្សជាច្រើនលើពិភពលោក ដែល បង្ហាញថា WTO ពិតជាមានសមត្ថភាពពេញលេញក្នុងការឆ្លើយតបទៅនឹងករណី បន្ទាន់នានា៕