WTO អនុញ្ញាតឲ្យ EU យកពន្ធលើទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិក
(VOVWORLD) - អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី ១៣ ខែតុលាបានអនុញ្ញាតឱ្យសហភាពអឺរ៉ុប (EU) យកពន្ធលើទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៤ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សំដៅឆ្លើយតបវិញការដែលទីក្រុងវ៉ាស៊ីនតោនបានជួយឧបត្ថម្ភដល់ ក្រុមហ៊ុនយន្ដហោះ ប៊ូអ៊ីង។
យន្តហោះប៊ូអ៊ីងត្រូវបានផលិតនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក (រូបថត៖ REUTERS) |
យោងតាមរបាយការណ៍របស់ក្រុមអាជ្ញាកណ្តាលនៃអង្គការពាណិជ្ជកម្មពិភពលោកថា ការផាកពិន័យនេះ "ស្មើនឹងកម្រិតនៃផលប៉ះពាល់អវិជ្ជ មាន" ដែលបណ្តាលមកពីការឧប ត្ថម្ភធនខុសច្បាប់របស់អាមេរិកដល់ក្រុមហ៊ុនប៊ូអ៊ីង។ WTO បាននាំចេញការសម្រេចចិត្តនេះ ក្រោយរយៈពេល ១ ឆ្នាំ បន្ទាប់ពីអង្គការនេះក៏បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើទីក្រុងព្រុចសែលក្នុងទឹកបា្រក់ចំនួន ៧,៥ ពាន់លានដុល្លារអាមេរិក ដោយសារទីក្រុងព្រុចសែលបានជួយឧបត្ថម្ភធនដល់ក្រុមហ៊ុនយន្តហោះ Airbus ក្នុងក្របខ័ណ្ឌនៃជម្លោះរយៈពេល ១៥ ឆ្នាំ ស្ដីពីការជួយឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតយន្តហោះទាំងពីរគឺប៊ូអ៊ីងនិង Airbus ។ ក្រោយពី WTO នាំចេញការសម្រេចចិត្តនេះ តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer កាលពីថ្ងៃទី ១៣ ខែតុលា បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងបង្កើនការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះផងដែរ៕