WTOត្រៀមខ្លួនជាស្រេចជួយវៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
|
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក Roberto Azevedo
(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី២១តុលា ក្រុមការងាររបស់ក្រសួងហិរញ្ញវត្ថុវៀតណាមដឹក នាំដោយអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍លោក Nguyen Cong Nghiep បានមានជំនួបជួប ប្រាស្រ័យជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)លោក
Roberto Azevedo នៅប្រទេសស្វីស។ ក្នុងជំនួបនេះ លោក Nguyen Cong Nghiep បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ របស់
វៀតណាមនាពេលកន្លងទៅ ក្នុងនោះសង្កត់ធ្ងន់ទៅលើតម្លៃប្រាក់ពាណិជ្ជ កម្ម
នាំចេញរបស់វៀតណាម ដែលបានបើកទូលាយដោយឥតឈប់ឈរ គិតតាំង ពីពេលក្លាយទៅជាសមាជិកពេញសិទ្ធរបស់ WTO នាឆ្នាំ២០០៧មក។ លោក
អនុរដ្ឋមន្រ្តី បានអះអាងថា វៀតណាមបាន កំពុង នឹងសកម្មចូលរួមរាល់សកម្ម
ភាពក៏ដូចជា វេទិការក្នុងក្របខ័ណ្ឌរបស់ WTO។ វៀតណាមមានបំណងថា WTO
នឹងមានការ គាំទ្រវៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច
អន្តរជាតិ។ អគ្គនាយក WTO បានវាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាម
ក្នុងសហគមន៍ អន្តរជាតិ ព្រមទាំងអះអាងថា ត្រៀមខ្លួនជាស្រេច ជួយវៀត
ណាមធ្វើសមាហរណ កម្មអន្តរជាតិ ដើម្បីផលប្រយោជន៍របស់បណ្តាប្រទេស
ជាសមាជិកនិងដើម្បីខឿន សេដ្ឋកិច្ចសកលលោកផងដែរ៕