WTOព្រមាននិន្នាការការពារពាណិជ្ជកម្មកំពុងកើនឡើងក្នុងពាណិជ្ជកម្មអន្តរជាតិ។

        VOV- នាថ្ងៃទី២កក្កដា អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)
Pascal Lamy បានព្រមានថា និន្នាការការពារពាណិជ្ជកម្មកំពុងបានបង្កើនក្នុង​ពាណិជ្ជកម្មអន្តរជាតិពីដើមឆ្នាំនេះ។ជាពិសេសបាតុភូត​នយោបាយភាវូបនីយកម្ម​ពាណិជ្ជកម្មបានលេចចេញនៅប្រទេសជាច្រើនជាមួយសេចក្តីអំពាវនាវបង្កើន
ការពារពាណិជ្ជកម្មបានបណ្ដាលភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
អគ្គនាយក WTO បានឲ្យដឹងថា បណ្ដាវិធានការថ្មីនេះភាគច្រើនគឺសកម្មភាព​កែប្រែ
​ពាណិជ្ជកម្ម បង្កើនពន្ធដា អនុវត្តវិធានការបែបបទរដ្ឋបាលនិងគយក្នុង​ពេលដែល មិនសូវអនុវត្តវិធានការរារាំងការនាំចូល។ អគ្គនាយក WTO បានអំពាវនាវ​បណ្ដា រដ្ឋាភិបាលបង្កើនការខំប្រឹងប្រែងប្រឆាំងកំលាំងគាបសង្កត់ការពារ​ពាណិជ្ជកម្ម និងជំរុញវិធានការសកម្មដើម្បីរក្សាទីផ្សារបើកទូលាយនិងបង្កើនការ​បើកទ្វារ
ពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ