Yemen ៖ ពួកឧទ្ទាម Houthi នាំចេញលក្ខ័ណ្ឌដំណើការចរចារ


Yemen ៖ ពួកឧទ្ទាម Houthi នាំចេញលក្ខ័ណ្ឌដំណើការចរចារ  - ảnh 1
Yemen ៖ ពួកឧទ្ទាម Houthi នាំចេញលក្ខ័ណ្ឌដំណើការចរចារ (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ មេសា ក្រុមពួកឧទ្ទាមឥស្លាម Shi’ite Houthi នៅ Yemen បានប្រកាសនឹងចូលរួមបណ្ដាការចរចារដែល អ.ស.ប. គាំពារ ដោយមានលក្ខ័ណ្ឌថា៖ កងទ័ពចម្រុះអន្តរជាតិដឹកនាំដោយអារ៉ាបប៊ីសារអ៊ូឌីតបញ្ចប់យុទ្ធនាការវាយប្រហារ
ទៅលើក្រុមពួកឧទ្ទាមនេះភ្លាមមួយរំពិច។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំ
ចេញ ក្នុងកាលៈទេសៈ កងទ័ពចម្រុះអារ៉ាប់ទើបនឹងដំណើការវាយប្រហារតាមផ្លូវ អាកាសថ្មីមួយទៅលើក្រុមពួកឧទ្ទាមនេះ។ អ្នកនាំពាក្យនៃក្រុមពួកឧទ្ទាមឥស្លាម
Houthi លោក Mohamed Abdulsalam បានឲ្យដឹងថា៖ គេនឹងចាប់ផ្តើមដំណើរការចរ ចារនយោបាយឡើងវិញក្រោមការគាំពាររបស់ អ.ស.ប. ក្នុងករណី កងទ័ពចម្រុះ អន្តរជាតិបញ្ចប់យុទ្ធនាការវាយប្រហារ។ នាថ្ងៃដ៏ដែល អារ៉ាប់ប៊ីសាអ៊ូឌីតបានប្រកាស បញ្ចប់យុទ្ធនាការយោធាដែលបានអូសបន្លាយក្នុងរយៈពេល ៤ សប្តាហ៍ តាមសំណើរ
នៃរដ្ឋាភិបាល Yemen និងប្រធានាធិបតី Abedrabbo Mansour Hadi។ ប៉ុន្តែ កងទ័ព ចម្រុះនឹងបន្តអនុវត្តបទហាមឃាត់កងទ័ពជើងទឹកចំពោះ Yemen សំដៅរាំងស្កាត់រាល់ សកម្មភាពនៃកងកំលាំង Houthi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ