Zimbabwe និងវៀតណាមពង្រីកទំនាក់ទំនងប្រពៃណីល្អប្រសើរមានស្រាប់
(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា នៅរដ្ឋធានី Harare របស់ Zimbabwe ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងនិង Zimbabwe លោក Vu Van Dung បានជូនសារតាំងដល់ប្រធានាធិបតីប្រទេសសាមី លោក Emmerson Mnangagwa។
នាថ្ងៃទី ១៩ មិថុនា នៅរដ្ឋធានី Harare របស់ Zimbabwe ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងនិង Zimbabwe លោក Vu Van Dung បានជូនសារតាំងដល់ប្រធានាធិបតីប្រទេសសាមី លោក Emmerson Mnangagwa។ បន្ទាប់ពិធីនេះ ប្រធានាធិបតីប្រទេសសាមីនិងរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មអន្តរជាតិ Zimbabwe លោក Sibusi Moyo បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Vu Van Dung។ ប្រធានាធិបតី Emmerson Mnangagwa បានចាត់ទុកថា៖ Zimbabwe និងវៀតណាមគប្បីបន្តពង្រីកទំនាក់ទំនងប្រពៃណីល្អប្រសើរដែលមានស្រាប់ហើយអភិវឌ្ឍន៍ទៅជាទំនាក់ទំនងសហប្រតិបត្តិការពិសេសខាងពាណិជ្ជកម្មវិនិយោគនិងអប់រំ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Vu Van Dung បានផ្ញើសេចក្តីជូនពរនិងសេចក្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ដល់ប្រធានាធិបតី Zimbabwe និងជាប្រធានគណបក្សសម្ព័ន្ធភាពជនជាតិអាហ្វ្រិក Zimbabwe (ZANU-PF) នាពេលខាងមុខ៕