កោះ Ly Son រៀបចំពិធីបុណ្យ Khao le The linh Hoang Sa

(VOVWORLD) -នាថ្ងៃទី១ខែឧសភា (ពោលគឺថ្ងៃទី១៦ខែមាឃ) នៅសាលាភូមិ An Vinh ឃុំ An Vinh ស្រុក Ly Son ខេត្ត Quang Ngai បានប្រព្រឹត្តទៅពិធីបុណ្យ Khao le The linh Hoang Sa។ នេះជាពិធីបុណ្យដ៏វិសេសវិសាលមួយដែលបានរៀបចំឡើងសំដៅតបស្នងសង គុណអ្នកមានគុណបំណាច់បោះបង្គោលកំណត់និងការពារអធិបតេយ្យភាពលើប្រជុំ កោះ Hoang Sa និង Truong Sa។ 

លោក Nguyen Thanh Phuong នៅភូមិ An Vinh ស្រុក Ly Son ខេត្ត Quang Ngai បានឲ្យដឹងថា ៖ “ជារៀងរាល់ឆ្នាំ ដល់ថ្ងៃទី១៦ខែ មាឃតែម្តងនេះ ពិធី បុណ្យ Khao le The linh Hoang Sa តែងតែបានរៀបចំឡើង សំដៅរំលឹកគុណូបការៈរបស់អ្នកដែលបានពលីកម្មដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀតក៏ បានក្រើនរំលឹកកូនចៅត្រូវចាំជានិច្ចថ្ងៃនេះ ដើម្បីរំលឹកគុណូបការៈរបស់បុព្វបុរសរបស់ ៤០០ឆ្នាំមុន ដែលបោះបង្គោលកំណត់ Hoang Sa និង Truong Sa ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ