កូកា-កូឡា បើកការដ្ឋានសាងសង់រោងចក្រធំបំផុតនៅវៀតណាម
(VOVWORLD) - នេះគឺជារោងចក្រទី ៤ របស់កូកា-កូឡា នៅវៀតណាម ដែលត្រូវបានរចនា និងសាងសង់ឡើង សំដៅលើកកម្ពស់ផលិតភាព ទាញយកធនធានក្នុងផលិតកម្ម ហើយអនុវត្តន៍គំរូរោងចក្រឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបៗ។
ពិធីបើកការដ្ឋានសាងសង់រោងចក្រថ្មីនៅទីក្រុង Long An។ រូបថត៖ baodautu.vn |
កាលពីថ្ងៃទី ១៤ តុលា ក្រុមហ៊ុនចំកាត់ភេសជៈ កូកា-កូឡាវៀតណាមបានបើកការដ្ឋានសាងសង់រោងចក្រផលិតភេសជ្ជៈនៅមណ្ឌលឧស្សាហកម្ម Phu An Thanh ស្រុក Ben Luc ខេត្ត Long An។ នេះគឺជារោងចក្រទី ៤ របស់កូកា-កូឡា នៅវៀតណាម ដែលត្រូវបានរចនា និងសាងសង់ឡើង សំដៅលើកកម្ពស់ផលិតភាព ទាញយកធនធានក្នុងផលិតកម្ម ហើយអនុវត្តន៍គំរូរោងចក្រឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបៗ។
គម្រោងនេះមានទុនវិនិយោគសរុបចំនួន ១៣៦ លានដុល្លារអាមេរិក ហើយ បានសាងសង់លើផ្ទៃដី ១៩ ហិកតា។ នេះគឺជារោងចក្រធំបំផុតរបស់កូកា-កូឡានៅវៀតណាម។ គម្រោងនេះក៏បានជួយជំរុញផ្នែកឧស្សាហកម្មឧបត្ថម្ភ និងតំបន់វត្ថុធាតុដើម ជួយទាក់ទាញសហគ្រាស និងជួយប្រើប្រាស់វត្ថុធាតុដើមនៅតំបន់ រួមចំណែកបង្កើតការងារធ្វើ និងជួយជំរុញសេដ្ឋកិច្ច សង្គមផងដែរ៕