កងកម្លាំងចារកម្មនគរបាលប្រជាជនអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការដឹកនាំនិងបញ្ជាណែនាំរបស់បក្សនិងរដ្ឋ

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៩ ខែមករានេះ កងកម្លាំងចារកម្មនគរបាលប្រជាជន បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ទីមួយ និងអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណី (២១ កុម្ភៈ ១៩៤៦ - ២១ កុម្ភៈ ២០២១)។ 
កងកម្លាំងចារកម្មនគរបាលប្រជាជនអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការដឹកនាំនិងបញ្ជាណែនាំរបស់បក្សនិងរដ្ឋ - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីទទួលគ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ទីមួយ និងអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណី

នាថ្ងៃទី ២១ ខែកុម្ភះឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើក្រឹត្យមួយដោយបង្រួបបង្រួមអង្គភាពប៉ូលីសទាំងអស់នៅទូទាំងប្រទេសដើម្បីបង្កើត “នគរ បាលវៀតណាម” ដោយបញ្ជាក់អំពីភារកិច្ចរបស់កម្លាំងនគរបាល ដែលក្នុងនោះបានប្រគល់ឲ្យកម្លាំងនគរ បាលនូវភារកិច្ចធ្វើចារកម្ម។ ថ្លែង មតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  បានសង្កត់ធ្ងន់ថា៖ ដើម្បីបំពេញភារកិច្ចដែលបក្ស រដ្ឋ ក្រសួងនគរបាលនិងប្រជា ជនប្រគល់ជូននោះ កងកម្លាំងចារកម្មនគរបាលប្រជាជនគួរតែយល់ដឹងឲ្យបានជ្រាលជ្រៅអំពីស្ថានភាព ភារកិច្ច ដោយច្បាមជាប់និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការដឹកនាំនិងការបញ្ជាណែនាំរបស់បក្សនិងរដ្ឋ។  នាពេលខាងមុខ កងកម្លាំងត្រូវផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាពការងារក្នុងការច្បាមជាប់ស្ថានការណ៍និងផ្តល់យោបល់យុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុការពារមាតុភូមិនិងកសាង អភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី។ជាពិសេស រួមចំណែកពង្រឹងទំនាក់ទំនង បង្កើនតួនាទីនិងកិត្យានុភាពរបស់វៀតណាម បម្រើដល់ឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ