កងកម្លាំងជនជាតិឃឺដកំពុងដកកងទ័ពចេញពីតំបន់ព្រំដែនខាងជើងនៃប្រទេសស៊ីរី

(VOVWORLD) - កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដកាលពីថ្ងៃទី ២៧ ខែតុលាបានឲ្យដឹងថាគេនឹងដាក់ពង្រាយកងទ័ពឡើងវិញនៅខាងក្រៅតាមតំបន់ព្រំដែនស៊ីរីទាំងមូល ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងរុស្ស៊ី - ទួរគី តាមនោះកង កម្លាំងដែលទទួលការគាំទ្ររបស់ទីក្រុងដាម៉ាសនឹងជំនួសឲ្យ SDF នៅតំបន់នេះ។
កងកម្លាំងជនជាតិឃឺដកំពុងដកកងទ័ពចេញពីតំបន់ព្រំដែនខាងជើងនៃប្រទេសស៊ីរី - ảnh 1 កងកម្លាំងជនជាតិឃឺដ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ SDF បានឲ្យដឹងថាកងកម្លាំងនេះកំពុងដាក់ពង្រាយកងទ័ពទៅកាន់ទីតាំងថ្មីនៅខាងក្រៅព្រំដែនស៊ីរី - ទួរគីដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុននៅទីក្រុង Sochi ប្រទេសរុស្ស៊ី ។ យោងតាម SDF កងកម្លាំងការពារព្រំដែនស៊ីរីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋអំណាចកណ្តាលនឹងដាក់ពង្រាយនៅតាមព្រំដែនស៊ីរីទាំងមូលជាមួយប្រទេសទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ