កងកម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាម បានរកឃើញបន្ថែមទៀត ជនរងគ្រោះដោយសាររញ្ជួយដីនៅទួរគី

(VOVWORLD) -នាថ្ងៃទី ១៨ ខែកុម្ភៈ កងកម្លាំងជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀត ណាម បានដាក់ពង្រាយស្វែងរកជនរងគ្រោះដោយរញ្ជួយដីនៅទីតាំងចំនួន ៤ ផ្សេងទៀតក្នុងខេត្ត Antakya។ 
កងកម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាម បានរកឃើញបន្ថែមទៀត ជនរងគ្រោះដោយសាររញ្ជួយដីនៅទួរគី  - ảnh 1ប្រជាជនក្នុងតំបន់ កងកម្លាំងស្ម័គ្រចិត្ត និងក្រុមជួយសង្គ្រោះ  វៀតណាមបានទៅដល់ទីតាំងស្វែងរក និងជួយសង្គ្រោះ (រូបថត៖ qdnd.vn)

ក្រុមការងារបានកំណត់ទីតាំងចំនួន ២ ដែលមានជនរងគ្រោះ ហើយបានប្រគល់កន្លែងកើតហេតុឱ្យអង្គភាពសង្គ្រោះមូលដ្ឋាន ដើម្បីបញ្ចូន ជនរងគ្រោះចេញទៅក្រៅ។ យោងតាមក្រសួងការពារជាតិ វៀតណាម គិតត្រឹមល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ (ម៉ោងនៅវៀតណាម) កងកម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានជួយប្រទេសមិត្ត កំណត់ទីតាំងចំនួន ១៤ ដែលមានជនរងគ្រោះដោយសារការរញ្ជួយដីនាពេលថ្មីៗនេះ ក្នុងនោះមានទីតាំងចំនួនពីរ  មានសញ្ញាអ្នករស់រានមានជីវិត។

ការតាំងចិត្ត ស្មារតីក្លាហាន មិនខ្លាចការលំបាក របស់បេសកកម្មជួយ សង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម កំពុងចូលរួមជួយសង្គ្រោះនៅប្រទេសទួរគី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏អាក្រក់កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងទៅនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះ ប្រជាជននៃប្រទេសម្ចាស់ផ្ទះ។ ប្រការនេះក៏បញ្ជាក់ពីទំនៀមទម្លាប់ “ស្រឡាញ់មនុស្សឲ្យដូចជាស្រឡាញ់ខ្លួនឯង” របស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ