កងកម្លាំងនគរបាលប្រជាជនវៀតណាមបន្តសុក្រិតប្រព័ន្ធច្បាប់ ដើម្បីឆ្លើយតបនឹងគោលដៅ និងតម្រូវការដែលបានដាក់ចេញ
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែមិនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការរបស់បក្សប្លុករដ្ឋសភាជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម។
ជំនួបធ្វើការរបស់បក្សប្លុករដ្ឋសភាជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម (រូបថត៖ qdnd.vn) |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាកងកម្លាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធដ៏សំខាន់ ហើយជាកត្តាស្នូលរបស់បក្ស រដ្ឋនោះ កងកម្លាំងនគរបាលបានបំពេញមុខងាររបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់និយាយរួម និងតាមគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការជំរុញខ្លាំងការកសាងកងកម្លាំងនគរបាលប្រកបដោយភាពស្អាតស្អំ ខ្លាំងមាំមួន មានរបៀបរៀបរយ ចំណាន ទំនើប ឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ចក្នុងស្ថានការណ៍ថ្មី។ ដូច្នេះហើយ ភារកិច្ចកសាងច្បាប់ និងការបន្តសុក្រិតប្រព័ន្ធច្បាប់បានឆ្លើយតបនឹងគោលដៅ និងតម្រូវការដែលបានដាក់ចេញ។ នេះក៏ជាភារកិច្ចដ៏សំខាន់ក្នុងការងាររបស់រដ្ឋសភានិយាយរួម និងក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥។
បច្ចុប្បន្ននេះ ក្រសួងនគរបាលមានបទប្បញ្ញត្តិស្តីពីការសម្របសម្រួលជាមួយស្ថាប័ននានានៃរដ្ឋសភា ភាគីទាំងពីរនឹងមានយន្តការ និងបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងបក្សប្លុករដ្ឋសភា ជាមួយគណៈកម្មាធិការបក្ស នគរបាលមជ្ឈិម ដើម្បីសម្របសម្រួលគ្នា ឆ្លើយតបនឹងតម្រូវការ និងភារកិច្ចដែលបានដាក់ចេញ។ ក្នុងនោះ មានការបន្តអនុវត្តន៍បទប្បញ្ញត្តិសម្របសម្រួលគ្នា ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពដាច់ខាតសម្រាប់សកម្មភាពរបស់រដ្ឋសភា។ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការសម្របសម្រួលផ្នែកព័ត៌មាន សំដៅជួយសម្រួលដល់សកម្មភាពរបស់រដ្ឋសភាក្នុងការតាក់តែងច្បាប់ ការឃ្លាំមើលកំពូល និងការសម្រេចចិត្តលើបញ្ហាដ៏សំខាន់ៗរបស់ប្រទេសជាតិ និងកិច្ចការបរទេសផងដែរ៕