កងកម្លាំងនានានៅអ៊ុយក្រែនបានចោទប្រកាន់គ្នាពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់

កងកម្លាំងនានានៅអ៊ុយក្រែនបានចោទប្រកាន់គ្នាពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
កងកម្លាំងនានានៅអ៊ុយក្រែនបានចោទប្រកាន់គ្នាពីការរំលោភ
លើកិច្ចព្រមព្រៀងឈប់បាញ់(រូបថតៈ vtv.vn)


(VOVworld)-នាថ្ងៃទី៦កញ្ញា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត Donetsk ស្វ័យប្រកាសបានឲ្យដឹងថា ដោយមិនអើពើរដល់រាល់កិច្ចព្រម ព្រៀងដែលបាន
សម្រេចក្នុងកិច្ចប្រជុំរបស់ក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែន នាថ្ងៃទី៥កញ្ញា នៅរដ្ឋ
ធានី Minsk (បេឡារុស) កងទ័ពអ៊ុយក្រែននៅតែបាញ់ ផ្លោងតម្រង់ទៅលើ Donetsk និងទីកន្លែងមួយចំនួននៅភាគខាងកើតជិតទីក្រុង Mariupol របស់អ៊ុយក្រេន។
ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យ របស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ
អ៊ុយក្រែន លោក Andrey Lysenko ក៏បានចោទប្រកាន់ភាគីប្រឆាំង បានបំផ្លាញ់
កិច្ចព្រមព្រៀងឈប់បាញ់ដោយ វាយប្រហាrទៅលើកម្លាំងកងទ័ពKiev របស់អ៊ុយ
ក្រែន។ លោកបានប្រកាសថា កងទ័ព Kiev បានគោរពកិច្ចព្រមព្រៀងឈប់បាញ់
នៅភាគខាងកើត ប៉ុន្តែជន ប្រដាប់អាវុធតំបន់មានសកម្មភាពបង្ករឿងហេតុជាច្រើន។

       តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និង
ភាគីប្រឆាំងនៅភាគខាងកើត នឹងដកចេញពីចំណុចក្តៅមួយចំនួននិង ចាប់ ផ្តើម
ផ្លាស់ប្តូរឈ្លើយសឹក។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកសង្កេតការមានការសង្ស័យ ចំពោះកិច្ច
ព្រមព្រៀងនេះ​ ខណៈដែល ទាំង Donetsk និង Lugansk បានប្រកាសថា មិនលប់
ចោលគោលនយោបាយឯករាជ្យរបស់ខ្លួននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ