កងកម្លាំងមីស៊ីលយុទ្ធសាស្រ្តរុស្ស៊ី ប្រកាសផែនការធ្វើសមយុទ្ធពហុកម្រិត
(VOVWORLD) - សមយុទ្ធនេះរួមមានការធ្វើសមយុទ្ធយុទ្ធជាយុទ្ធនាការនិងយុទ្ធសាស្ត្រ ពិសេស ដោយមានការចូលរួមពីកងពលធំ និងកងវរសេនាធំមីស៊ីល ក៏ដូចជាការធ្វើសមយុទ្ធសម្រាប់ការបញ្ជានិងការធ្វើសេនាធិការជាមួយការទម្រង់ក្បួនមីស៊ីលផងដែរ។
ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ 98P6E Abakan របស់រុស្ស៊ី (រូបថត៖ VNA) |
នាថ្ងៃទី ៣ ខែមករា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាកងកំលាំងមីស៊ីលយុទ្ធសាស្រ្ត របស់ប្រទេសនេះ នឹងអនុវត្តន៍ការធ្វើសមយុទ្ធជាង ២០០ លើកនៅកម្រិត ផ្សេងៗគ្នាជាច្រើនក្នុងឆ្នាំ ២០២១។
សមយុទ្ធនេះរួមមានការធ្វើសមយុទ្ធយុទ្ធយុទ្ធវិធី និងយុទ្ធវិធីពិសេស ដោយមានការចូលរួមពីកងពលធំ និង កងវរសេនាធំមីស៊ីល ក៏ដូចជាការធ្វើសមយុទ្ធសម្រាប់ការបញ្ជានិងការធ្វើសេនាធិការតាមម្រង់ក្បួនមីស៊ីលផងដែរ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិរុស្ស៊ីនៅពាក់កណ្តាលខែធ្នូឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Ptutin បានសង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ គួរតែត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនិងរយៈចម្ងាយខ្លីនៅជិតព្រំដែនរុស្ស៊ីផងដែរ៕