កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរងការវាយប្រហារនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) - 

យោងតាមអង្គការសហប្រជាជាតិ កងកម្លាំង Twirwaneho ត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែកញ្ញា នៅតំបន់ Minembwe ខេត្ត South Kivu ។ កងរក្សាសន្តិភាព MONUSCO ម្នាក់ត្រូវបានសម្លាប់ដោយពួកប្រដាប់អាវុធ។


កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរងការវាយប្រហារនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ  - ảnh 1កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ រូបថត៖ AFP/VNA

អង្គការសហប្រជាជាតិបានឲ្យដឹងថានៅថ្ងៃទី ១ ខែតុលា បុគ្គលិកម្នាក់នៃស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅភាគខាងកើតប្រទេសនេះ។ នេះជាការវាយប្រហារថ្មីបំផុតដែលកើតឡើងក្នុងតំបន់។

យោងតាមអង្គការសហប្រជាជាតិ កងកម្លាំង Twirwaneho ត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែកញ្ញា នៅតំបន់ Minembwe ខេត្ត South Kivu ។ កងរក្សាសន្តិភាព MONUSCO ម្នាក់ត្រូវបានសម្លាប់ដោយពួកប្រដាប់អាវុធ។

 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ ដោយបានរំលឹកឡើងវិញនូវច្បាប់អន្តរជាតិថា ការវាយប្រហារប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យអាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ លោកក៏បានអះអាងសារជាថ្មីថា អង្គការសហប្រជាជាតិនឹងបន្តជួយគាំទ្ររដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅភាគខាងកើតនៃប្រទេសនេះឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ