កងកម្លាំងអាមេរិក​ប្រចាំ​នៅស៊ីរីរងការវាយប្រហារដោយមីស៊ីល

(VOVWORLD) - នាថ្ងៃទី ២៩ ខែមករា មន្ត្រីការពារជាតិអាមេរិកមួយរូបបានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសនេះ និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរីរងការវាយប្រហារដោយមីស៊ីល។

ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីទាហានអាមេរិកចំនួនបីនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងប្រទេសហ្ស៊កដានី កាលពីមួយថ្ងៃមុននោះ។

កងកម្លាំងអាមេរិក​ប្រចាំ​នៅស៊ីរីរងការវាយប្រហារដោយមីស៊ីល - ảnh 1ទាហានអាមេរិកយាមល្បាតនៅក្បែរអណ្តូងប្រេងក្នុងក្រុង al-Qahtaniyah ខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី ក្នុងខែមិថុនា ឆ្នាំ២០២៣។ រូបថត៖ AFP

មីស៊ីលជាច្រើនត្រូវបានបាញ់បង្ហោះសំដៅទៅលើកងកម្លាំងអាមេរិក និងកងកម្លាំងចម្រុះនៅឯមូលដ្ឋានទ័ព Shaddadi ក្នុងប្រទេសស៊ីរី។ មិនមានករណីស្លាប់ឬរងរបួសណាមួយត្រូវបានគេរាយការណ៍នោះទេ ហើយក៏មិនមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធធអ្វីដែរ។

សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៩០០ នាក់នៅក្នុងប្រទេសស៊ីរី និង ២ ៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ជិតខាង ដែលជាផ្នែកមួយនៃកងកម្លាំងចម្រុះអន្តរជាតិប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ដែលធ្លាប់បានគ្រប់គ្រងតំបន់ដែនដីដ៏ធំនៃប្រទេសទាំងពីរនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ