កងកំលាំងពិសេសរបស់អាមេរិកកំទិចមេដឹកនាំជាច្រើននាក់របស់ IS
|
កងកំលាំងពិសេសរបស់អាមេរិកកំទិចមេដឹកនាំជាច្រើននាក់របស់ IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)
បានឲ្យដឹងថា៖ កងកំលាំងពិសេសរបស់អាមេរិកបានកំទិចជនប្រដាប់អាវុធ
ចំនួន ៣២ នាក់នៃអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ក្នុងការវាយ
ប្រហារនៅខេត្ត Deir al-Zour ភាគខាងកើតស៊ីរី។ តាមអ្នកប្រមុខអង្គការ SOHR
លោក Rami Abdel Rahman បានឲ្យដឹងថា៖ ក្នុងចំណោមមេដឹកនាំចំនួន ៤ នាក់
របស់ IS ដែលត្រូវបាន កំទិចនោះ មានអ្នកទទួលបន្ទុកបញ្ហាប្រេង Abu Sayyaf និងមុខសញ្ញាមួយនាក់ទៀត ដែលត្រូវបានចាត់ទុកជា “អនុរដ្ឋមន្ត្រីការពារជាតិ
របស់ IS” និងអ្នកទទួលបន្ទុកទូរ គមនាគមន៍ជាជនស៊ីរីមួយនាក់ទៀត៕