កងកំលាំងសន្តិសុខអ៊ីរ៉ាក់បានបំផ្លាញឧបាយកលធ្វើឃាតលើ មេដឹកនាំ al-Sistani

(VOVWORLD) -ឧប្បត្តិហេតុនេះកើតឡើងចំពេលមានការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ កំពុងតើតមានឡើង នៅទីក្រុងបាកដាដ និងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់។
កងកំលាំងសន្តិសុខអ៊ីរ៉ាក់បានបំផ្លាញឧបាយកលធ្វើឃាតលើ មេដឹកនាំ al-Sistani - ảnh 1 ក្រុមបាតុករហិង្សាបានប៉ះទង្គិចគ្នាជាមួយប៉ូលីសនៅក្នុងតំបន់មួយរវាងទីលាន Tahrir និងតំបន់ Green នៅ Baghdad ប្រទេសអ៊ីរ៉ាក់ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ៤ ខែតុលា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានកំទេចក្រុមភេរវជនមួយក្រុម ខណៈដែលពួកគេកំពុងរៀបចំផែនការធ្វើឃាតលើ មេដឹកនាំសាសនា និកាយ Shi’ite នៅអ៊ីរ៉ាក់ លោក  al-Sistani ។ ឧប្បត្តិហេតុនេះកើតឡើងចំពេលមានការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ កំពុងតើតមានឡើង នៅទីក្រុងបាកដាដ និងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់។

អភិបាលខេត្ត  Najaf លោក Luay Al Yassiry បាននិយាយថាសមាជិកនៃក្រុមភេរជនបានរៀបចំផែនការដើម្បីសំលាប់លោក Al al-Sark នៅ Najaf ដែលមានចំងាយ ១៦០ គីឡូម៉ែត្រ ពីទីក្រុងបាកដាដ។ ទោះជាយ៉ាងណាលោក Luay Al Yassiry មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីអត្តសញ្ញាណឬចំនួនភេរវករពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ