កងទ័ព Burkina Faso ដក​ហូត​តំ​ណែង​ប្រធានាធិបតីនិងព្យួររដ្ឋធម្មនុញ្ញ

(VOVWORLD) - នៅថ្ងៃទី២៤ ខែមករា កងទ័ព Burkina Faso បានប្រកាសថា បានដកហូតតំណែងលោកប្រធានាធិបតី Roch Marc Kabore ព្យួររដ្ឋធម្មនុញ្ញ រំលាយរដ្ឋាភិបាលនិងរដ្ឋសភា ព្រមទាំងបិទព្រំដែននៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
កងទ័ព Burkina Faso ដក​ហូត​តំ​ណែង​ប្រធានាធិបតីនិងព្យួររដ្ឋធម្មនុញ្ញ - ảnh 1តំណាងកងទ័ព Burkina Faso ប្រកាសដកហូតតំណែងប្រធានាធិបតីនៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិ។( រូបថត៖ Burkina Faso RA)

សេចក្តីប្រកាសនេះ ត្រូវបានលោក វរសេនីយ៍ទោ Paul-Henri Sandaogo Damibaចុះហត្ថលេខា និងនាយទាហានម្នាក់ទៀត អាននៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិ Burkina Faso ដោយមានខ្លឹមសារថា "ការទន្ទ្រានកាន់កាប់" ត្រូវបានធ្វើឡើងដោយគ្មានអំពើហិង្សា និងមនុស្សដែលរងការជាប់ឃុំកំពុងស្ថិតក្នុងកន្លែងមានសុវត្ថិភាព។ ប្រភពព័ត៌មានយោធានិងសន្តិសុខបានឲ្យដឹងមុននេះថា លោកប្រធានាធិបតី Kabore បានលាលែងពីតំណែង។ លោក Kabore មិនបានបង្ហាញខ្លួនចំពោះសាធារណៈជន ចាប់តាំងពីកើតមានឡើងការបាញ់ប្រហារនៅបន្ទាយទាហានកាលពីថ្ងៃទី ២៣ ខែមករា។

មុននោះ សហភាពអាហ្វ្រិក (AU) និងសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) បានថ្កោលទោសចំពោះអ្វីដែលគេហៅថា ជា"ការប៉ុនប៉ងធ្វើរដ្ឋប្រហារ" នៅ Burkina Faso ហើយបានអំពាវនាវឱ្យកងទ័ពប្រទេសនេះ ធានាសុវត្ថិភាពសម្រាប់លោកប្រធានាធិបតី Kabore និងមន្ត្រីនៅក្នុងរដ្ឋាភិបាលរបស់លោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ