កងទ័ព Venezuela អះអាងឡើងវិញនូវភាពស្មោះត្រង់ចំពោះប្រធានាធិបតី​ Hugo Chavez

(VOVworld) – នាថ្ងៃទី ១៦ មករា បណ្ដាកងកំលាំងប្រដាប់អាវុធរបស់ Venezuela (FANB) បានអះអាងឡើងវិញនូវការកាំទ្រចំពោះប្រធានាធិបតីរបស់ប្រទេសនេះ លោក Hugo
Chavez ។ ទន្ទឹមនឹងនោះ FANB ប្រកាសថា៖ គេនឹងធានាការអនុវត្តបណ្ដាសាលក្រម
របស់តុលាការយុត្តិធម៏កំពូលនិងរដ្ឋសភា Venezuela ដែលអនុញ្ញត្តឲ្យអ្នកដឹកនាំរូបនេះ
ធ្វើសច្ចាប្រនិធានទទួលដំណែងជាថ្មីម្តងទៀត ដល់ពេលណា សុខភាពរបស់លោក
Chavez។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Venezuela បានឲ្យដឹងថា៖ FANB បំរើនិងស្មោះត្រង់
ចំពោះមេអគ្គបញ្ជាការ Hugo Chavez កែលំអរ។ FANB ក៏បានលើកកំពស់ការប្រុងប្រយុទ្ធ
ចំពោះឧបាយកលបង្ករឿងហេតុ។ បណ្ដាសេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ
ក្នុងកាលៈទេសៈ ភាគីប្រឆាំងកំពុងខំប្រឹងប្រែងផ្តួលរំលំប្រធានាធិបតី Chavez តាមរយៈ
ការបំផ្លែងរដ្ឋធម្មនុញ្ញនិងមានផែនការធើ្វប៉ាតុកម្ម នាថ្ងៃទី ២៣ មករា
ខាងមុខ សំដៅប្រឆាំជំទាស់រដ្ឋាភិបាលនាបច្ចេប្បន្ន៕

កងទ័ព Venezuela អះអាងឡើងវិញនូវភាពស្មោះត្រង់ចំពោះប្រធានាធិបតី​ Hugo Chavez - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ