កងទ័ពកម្ពុជាជួយជ្រោមជ្រែងការចលនានិពន្ធ អក្សរសាស្ត្រ និងសិល្បៈស្ដីពីចំណងសាមគ្គីភាពប្រយុទ្ធ

(VOVWORLD) -នាថ្ងៃទី ២០ តុលា នៅការិយាល័យ អនុព័ន្ធការពារជាតិវៀតណាមប្រចាំនៅរាជធានីភ្នំពេញ តំណាងក្រសួងការពារជាតិកម្ពុជាបានប្រគល់ជូនភាគីវៀតណាមនូវវណ្ណកម្ម អក្សរសាស្ត្រ និងសិល្បៈឆ្នើម ដោយអ្នកនិពន្ធចំណុះអង្គភាពកងយោធពលខេមរភូមិន្ទនិពន្ធឡើងស្ដីពីទំនាក់ទំនងមិត្តភាពវៀតណាម -កម្ពុជា និងទំនាក់ទំនងមិត្តភាព វៀតណាម -កម្ពុជា -ឡាវ។
កងទ័ពកម្ពុជាជួយជ្រោមជ្រែងការចលនានិពន្ធ អក្សរសាស្ត្រ និងសិល្បៈស្ដីពីចំណងសាមគ្គីភាពប្រយុទ្ធ - ảnh 1 កងទ័ពកម្ពុជាជួយជ្រោមជ្រែងការចលនានិពន្ធ អក្សរសាស្ត្រ
និងសិល្បៈស្ដីពីចំណងសាមគ្គីភាពប្រយុទ្ធ

នាថ្ងៃទី ២០ តុលា នៅការិយាល័យ អនុព័ន្ធការពារជាតិវៀតណាមប្រចាំនៅរាជធានីភ្នំពេញ តំណាងក្រសួងការពារជាតិកម្ពុជាបានប្រគល់ជូនភាគីវៀតណាមនូវវណ្ណកម្ម អក្សរសាស្ត្រ និងសិល្បៈឆ្នើម ដោយអ្នកនិពន្ធចំណុះអង្គភាពកងយោធពលខេមរភូមិន្ទនិពន្ធឡើងស្ដីពីទំនាក់ទំនងមិត្តភាពវៀតណាម -កម្ពុជា និងទំនាក់ទំនងមិត្តភាព វៀតណាម -កម្ពុជា -ឡាវ។ នេះគឺជាវណ្ណកម្មឆ្នើមដែលបានជ្រើសរើសក្នុងចំណោមវណ្ណកម្មជាង ៦០០ ដោយក្រសួងការពារជាតិកម្ពុជាបំផុសឡើងចំពោះកងទ័ពទាំងមូល សំដៅជួយជ្រោមជ្រែងការចលនា និពន្ធ អក្សរសាស្ត្រ និងសិល្បៈស្ដីពីចំណងសមាគ្គីភាពប្រយុទ្ធ វៀតណាម - កម្ពុជា- ឡាវ។

អញ្ជើញថ្លែងមតិនៅទីនេះ នាឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធាសេវា នៃក្រសួងការពារជាតិកម្ពុជាបានអះអាងថា ការបំផុស រៀបចំ និងចូលរួមការប្រឡងនេះបានជួយឲ្យកម្មាភិបាល យុទ្ធជននៃកងយោធពលខេមរភូមិន្ទមានការយល់ដឹងបន្ថែមអំពីចំណងមិត្តភាព សាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម - កម្ពុជា- ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ