កងទ័ពកូរ៉េខាងត្បូងថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ

កងទ័ពកូរ៉េខាងត្បូងថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un ទៅពិនិត្យមើលការសាកល្បងកាំជ្រួចប្រភេទ Musudan នៅទីក្រុង Wonsan (រូបថត៖Yonhap/TTXVN)

(VOVworld) - កងទ័ពកូរ៉េខាងត្បូងនាថ្ងៃទី១៦ តុលា បានបញ្ជាក់ហើយថ្កោល
ទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ ដែលត្រូវបានអនុវត្តន៍នាព្រឹកថ្ងៃ
ដដែល។ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពកងទ័ពកូរ៉េ
ខាងត្បូងបានសង្កត់ធ្ងន់ថាកងទ័ពកូរ៉េខាងត្បូងរក្សាស្ថានការណ៍ប្រុងប្រយ័ត្នខ្ពស់
ចំពោះមុខអំពើបង្ករឿងហេតុណាក៏ដោយរបស់ភាគីស.ប.បកូរ៉េ។សេចក្ដីថ្លែង
ការណ៍នេះក៏បានលើកច្បាស់ថា កូរ៉េខាងត្បូងនិងអាមេរិកកំពុងសហការយ៉ាងស្អិត
រមួតក្នុងការចែករំលែកព័ត៌មានស្ដីអំពីការបាញ់បង្ហោះកាំជ្រួចមិនសម្រេចជោគ
ជ័យពោលខាងលើ ហើយចាត់ទុកនេះជាកាំជ្រួចប្រភេទ Musudan ដែលមានរយៈ
ចម្ងាយហោះហើរដល់ទៅ៣ពាន់គីឡូម៉ែត្រ។
មុននោះ អ្នកនាំពាក្យវិមានបញ្ចកោនលោក Gary Ross បានលើកច្បាស់ថា
អាមេរិកថ្កោលទោសយ៉ាងដាច់អលង្កាចំពោះសកម្មភាពពោលខាងលើក៏ដូចជា
ការសាកល្បងកាំជ្រួចផ្សេងទៀតនាពេលថ្មីៗនេះរបស់ស.ប.បកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ