កងទ័ពកូរ៉េខាងត្បូងវាយតម្លៃចំពោះការបាញ់បង្ហោះនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង

(VOVWORLD) - ក្រុមប្រឹក្សានាយសេនាធិការទ័ពចំរុះកូរ៉េខាងត្បូង (JCS) បានវាយតម្លៃថាវត្ថចំនួនពីរមិនស្គាល់អត្តសញ្ញាណដែលកូរ៉េខាងជើងបានបាញ់បង្ហោះនាព្រឹកថ្ងៃទី ៦ ខែសីហា ទំនងជាមីស៊ីលផ្លោងបាលីស្ទិចរយៈចម្ងាយខ្លី។ យោងតាម JCS បានឲ្យដឹងថា មីស៊ីលទាំងពីរនេះរបស់កូរ៉េខាងជើងបានហើរក្នុងចម្ងាយប្រមាណ ៤៥០ គីឡូម៉ែត្រ កំពស់អតិបរមា ៣៧ គីឡូម៉ែត្រ ហើយធ្លាក់ទៅក្នុងសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ ពោលគឺសមុទ្រជប៉ុន។
កងទ័ពកូរ៉េខាងត្បូងវាយតម្លៃចំពោះការបាញ់បង្ហោះនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង - ảnh 1  មីស៊ីលយុធ្ធវិធីថ្មីដែលកូរ៉េខាងជើងបាញ់សាកល្បងនៅខាងកើត Wosan នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ (រូបថត៖ TTXVN)

JCS បានលើកច្បាស់ថា កងទ័ពកូរ៉ែខាងត្បូងកំពុងតាមដានស្ថានភាពទាំងនេះ ដើម្បីបង្ការក្នុងករណីដែលកូរ៉េខាងជើងបន្តបាញ់បង្ហោះសាកល្បងមីស៊ីលថ្មីផ្សេងៗទៀតផង។ គួរបញ្ជាក់ថា នាថ្ងៃទី ៦ ខែសីហា កូរ៉េខាងជើងនៅតែអះអាងថាប្រទេសនេះសន្យាដោះស្រាយបញ្ហានានាតាមរយៈកិច្ចសន្ទនា ប៉ុន្តែព្រមានទីក្រុងព្យុងយ៉ាងថានឹង «ត្រូវតែរកផ្លូវថ្មី» បើសិនជាកូរ៉េខាងត្បូងនិងអាមេរិកបន្តធ្វើសកម្មភាពខាងយោធាដែលមានលក្ខណៈអមិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ