កងទ័ពការពារព្រំដែនវៀតណាមនិងចិនបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
|
ឧត្តមសេនីយ៌ឯក Ngo Xuan Lich ទទួលជួបជាមួយ
ឧត្តមសេនីយ៌ទោ Chai ShaoLiang (រូបថតៈ Internet)
|
(VOVworld)-នាថ្ងៃទី៣ធ្នូ នៅទីក្រុងហាណូយ ឧត្តមសេនីយ៌ឯក Ngo Xuan Lich
លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបាន
ទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៌ទោ Chai ShaoLiangប្រធាននយោបាយ
កងយោធភូមិភាគTran Tu នៃគណៈប្រតិភូកងទ័ពការពារព្រំដែនកងយោធភូមិ
ភាគTran Tu កងទ័ពរំដោះប្រជាជនចិនដែលកំពុងបំបេញទស្សនកិច្ចការងារនៅ
វៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹក ឡើងវិញនូវទំនាក់ទំនងដ៏ល្អ
ប្រសើរវាងកងទ័ពនៃប្រទេសទាំងពីរ និងទំនាក់ទំនងនោះជានិច្ចកាលបានរឹត
បន្តឹងនិងពង្រីកពី១ថ្ងៃទៅ១ថ្ងៃ។ នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនងសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈ ប្រតិភូនិងផ្លាស់ប្តូរបទ
ពិសោធន៌គ្នាទៅវិញទៅមក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើ
តំបន់ព្រំដែនវៀត ណាម-ចិន៕