កងទ័ពចម្រុះប្រកាសឈប់បាញ់នៅ Yemen
|
កងទ័ពចម្រុះប្រកាសឈប់បាញ់នៅ Yemen (Image: VNA) |
(VOVworld) – អាមេរិកនិងអារ៉ាប់ប៊ីសារអ៊ូរឌីតបានប្រកាសបទឈប់បាញ់ក្នុង
រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ឧសភា សំដៅបង្កលក្ខណៈងាយស្រួលសំរាប់
សកម្មភាព ជួយឧបត្ថម្ភមនុស្សធម៌។ ដោយមានសេចក្តីប្រកាសនេះ កងទ័ព
ចម្រុះនឹងបញ្ឈប់រាល់ ការវាយប្រហារតាមផ្លូវអាកាសទៅលើកំលាំងពួកឧទ្ទាម
Houthi នៅ Yemen។ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសារអ៊ូរឌីត លោក Abdel al
Jubier បានឲ្យដឹងថា៖ បទឈប់បាញ់ដើម្បីមនុស្សធម៌នេះអាចពន្យាពេលក្នុង
ករណីមានប្រសិទ្ធភាព។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានដាស់តឿនជនប្រដាប់អាវុធ ឥស្លាម Houthi គោរពនិងប្រតិបត្តិតាមបទ
ឈប់បាញ់ពោលខាងលើ៕