កងទ័ពចម្រុះប្រឆាំង IS ដឹកនាំដោយអាមេរិកបង្កើនយុទ្ធនាការយោធានៅអ៊ីរ៉ាក់និងស៊ីរី

កងទ័ពចម្រុះប្រឆាំង IS ដឹកនាំដោយអាមេរិកបង្កើនយុទ្ធនាការយោធានៅអ៊ីរ៉ាក់និងស៊ីរី  - ảnh 1
កងទ័ពចម្រុះប្រឆាំង IS ដឹកនាំដោយអាមេរិកបង្កើនយុទ្ធនាការយោធានៅអ៊ីរ៉ាក់និងស៊ីរី (Image: VNA)


(VOVworld) – នាថ្ងៃទី ២០ មករា រដ្ឋម​ន្ត្រីក្រសួងការពារជាតិនៃប្រទេសចំនួន
 ៧ ដែលចូលរួមកងទ័ពចម្រុះប្រឆាំងរដ្ឋឥស្លាមស្វ័យ (IS) ដឹកនាំដោយអាមេរិក
បាន ប្រជុំនៅទីក្រុងប៉ារីសប្រទេសបារាំងហើយឯកភាពនឹងបង្កើនសកម្មភាព
យោធាប្រឆាំងនឹងអង្គការភេរវកម្មនេះនៅអ៊ីរ៉ាក់និងស៊ីរីព្រមទាំងលើគេហទំព័រ
សង្គមទៀត ផង។ នៅកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក  Ashton
 Carter ក៏បាន ប្រកាសផែនទីយុទ្ធនាការសហការប្រឆាំង   IS  ក្នុងឆ្នាំ​២០១៦។
 លោកបានវាយ តំលៃថា៖ សកម្មាភពនៃកងទ័ពចម្រុះបាននាំយកប្រសិទ្ធភាព
 ហើយ IS  កំពុងដក ទ័ពពីតំបន់ទន្ទ្រានកាន់កាប់។ រដ្ឋមន្ត្រីការពារជាតិបារាំង
លោក Jean Yves Le Drian បានឯកភាពជាមួយគោលដៅពោលខាងលើហើយ
សង្កត់ធ្ងន់ថា៖ ប្រសិន បើចង់យុទ្ធនាការទទួលជោគជ័យ នោះគឺកងកំលាំង
ចម្រុះត្រូវជួយឧបត្ថម្ភកងកំ លាំងនៃប្រទេសម្ចាស់ផ្ទះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ