|
កងទ័ពចម្រុះវាយប្រហារតាមជើងអាកាសទៅលើរោងចក្រចម្រាញ់ប្រេងរបស់ IS នៅស៊ីរី |
(VOV)_នាយប់ថ្ងៃទី៨ មិនា កងទ័ពចម្រុះ នាំមុខដោយអាមេរិក បានដំណើ
ការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើមូលដ្ឋានចម្រាញ់ប្រេង ដែលស្ថិត
នៅក្នុងការត្រួតពិនិត្យរបស់រដ្ឋឥស្លាមស្វ័យប្រកាស ( IS ) នៅស៊ីរី បណ្ដាលអោយ
មនុស្សចំនួន៣០ត្រូវស្លាប់។ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) Rami
Abdulrahman បានអោយដឹងថា៖ មូលដ្ឋានចម្រាញ់ប្រេងនេះស្ថិតនៅភាគឥសាន្ត
ទីរួមស្រុក Tel Abyad របស់ស៊ីរី។ ក្នុងចំណោមមនុស្សស្លាប់ទាំងនេះ មានបណ្ដា
កម្មករនិងជនប្រដាប់អាវុធ IS។
នាថ្ងៃនេះដែរ បណ្ដាការវាយប្រហារតាមជើងអាកាស របស់កងទ័ពរដ្ឋាភិបាល
ស៊ីរី តម្រង់ទៅលើទីរួមស្រុក Irbin ភាគឥសាន្ត រដ្ឋធានី Damascus ត្រួតពិនិត្យដោយ
IS បណ្ដាលអោយមនុស្សចំនួន១១នាក់ត្រូវស្លាប់ និង៥០នាក់ទៀតរងរបួស៕