កងទ័ពជាង ២២០០ នាក់ចូលរួមសមយុទ្ធទ័ពជើងទឹកដ៏ធំបំផុតរបស់ណាតូ

(VOVWORLD) - កងទ័ពពីប្រទេសចំនួន ១៣ រួមមានប៊ុលហ្គារី បារាំង ហ្សកហ្ស៊ី ក្រិក អ៊ីតាលី ចក្រភពអង់គ្លេស ម៉ុលដាវី ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ ទួរគី សហរដ្ឋអាមេរិក និងរូម៉ានី បានចូលរួមសមយុទ្ធនេះ។

នាថ្ងៃទី ៨ ខែមេសា  សមយុទ្ធកងទ័ពជើងទឹកពហុជាតិដ៏ធំបំផុតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលមានឈ្មោះថា Sea Shield 24 បានបើកនៅកំពង់ផែ Costanta ប្រទេសរ៉ូម៉ានី ដោយមានការចូលរួមរបស់កងទ័ពចំនួន ២ ២០០ នាក់ និងនាវា យន្តហោះ យានជំនិះចំនួន ១៣៥ គ្រឿងរបស់សម្ព័ន្ធមិត្ត និងប្រទេសដៃគូ។ កងទ័ពពីប្រទេសចំនួន ១៣ រួមមានប៊ុលហ្គារី បារាំង ហ្សកហ្ស៊ី ក្រិក អ៊ីតាលី ចក្រភពអង់គ្លេស ម៉ុលដាវី ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ ទួរគី សហរដ្ឋអាមេរិក និងរូម៉ានី បានចូលរួមសមយុទ្ធនេះ។

Sea Shield 24 ផ្តោតសំខាន់លើការហ្វឹកហ្វឺនគ្រប់ជ្រុងជ្រោយនៃប្រតិបត្តិការយោធា ដើម្បីបង្កើនសមត្ថភាពសហប្រតិបត្តិការប្រយុទ្ធរវាងភាគីទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ