|
កំលាំងចំណានកងទ័ពជើងទឹកថៃ (kienthuc.net.vn) |
Vovworld-នាថ្ងៃទី២០មករា កំលាំងចំណានកងទ័ពជើងទឹកថៃបានបដិសេធដាច់ខាតក្នុងការចោទប្រកាន់ចាត់ទុកថា កម្មាភិបាលមួយចំនួននៃកំលាំងនេះទាក់
ទិនដល់ករណីផ្ទុះគ្រាប់បែកដែលធ្វើឲ្យមនុស្ស២៨នាក់រងរបួស១ថ្ងៃមុននោះនៅ
រដ្ឋធានីបាំងកក-ជាកន្លែងដែលបាតុករប្រឆាំងរដ្ឋាភិបាលប្រមូលផ្ដុំ។ បញ្ជាការនៃបញ្ជាការដ្ឋានកលយុទ្ធពិសេសរបស់កងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ត្រី Vinai
Klom-in បានបដិសេធការចោទប្រកាន់ពោលខាងលើនិងសង្កត់ធ្ងន់ថា ការចោទប្រកាន់ពោលខាងលើគឺគ្រាន់តែសំដៅធ្វើឲ្យបាត់បង់កេរ៌្តឈ្មោះរបស់កំលាំង
ចំណានកងទ័ពជើងទឹកតែប៉ុណ្ណោះ។ យើងខ្ញុំជាទាហានចំណានមិនដែលបាញ់
គ្រាប់រំសេវណាទៅលើជនស៊ីវិលឡើយ។
ចំពោះបំរែបំរួលដ៏ស្មុគស្មាញក្នុងប្រទេស កងទ័ពថៃបានអំពាវនាវឲ្យរដ្ឋាភិបាល
របស់នាយករដ្ឋមន្ត្រី Yingluk Shinawatra និងបាតុករសន្ទនាដើម្បីរកឃើញដំណោះ
ស្រាយសំរាប់ប្រទេសជាតិ។ មេបញ្ជាការកំពូលកងទ័ពថៃ Thanasak Patimaprakorn
បានចាត់ទុកថា ភាគីទាំងពីរគួររកឃើញដំណោះស្រាយមួយឈ្នះដូចគ្នាទន្ទឹមនឹង
នោះបដិសេធព័ត៌មានចចាមអារ៉ាមដែលនិយាយថា លោកកំពុងមានផែនការ
រៀបចំពលប្រហារដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រីជាបន្តនៅថៃ៕