កងទ័ពជើងទឹកនូវែលសេឡង់នឹងបញ្ជូននាវាចម្បាំងចូលសមុទ្រខាងកើត

(VOVWORLD) -  សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី ៥០ នៃសន្ធិសញ្ញាការពារមហាអំណាចទាំង ៥ ហើយ នូវែលហ្សេឡង់នឹងបញ្ជូននាវាពិឃាតមួយគ្រឿងរួមជាមួយយន្តហោះ P-3 Orion និងទាហាន ២៥ នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

កងទ័ពជើងទឹកនូវែលសេឡង់នឹងបញ្ជូននាវាចម្បាំងចូលសមុទ្រខាងកើត - ảnh 1រដ្ឋមន្រ្តីក្រសួងការពារជាតិ Peeni Henare បាននិយាយថា កងទ័ពជើងទឹកនូវែលសេឡង់នឹងចូលរួមដំណើរជាមួយក្រុមនាវាផ្ទុកយន្តហោះអង់គ្លេស (រូបថត៖ Mark Mitchell)

ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងការពារប្រទេសនូវែលសេឡង់ លោក Peeni Henare បានឲ្យដឹងថា កងទ័ពជើងទឹកនៃប្រទេសនេះ នឹងបញ្ជូនកងកម្លាំងចូលរួមជាមួយក្រុមប្រតិបត្តិការនៃនាវាផ្ទុកយន្តហោះ Queen Elizabeth របស់អង់គ្លេស ក្នុងដំណើរទៅកាន់ប្រទេសចំនួន ៤០ ក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក រួមទាំងឆ្លងកាត់សមុទ្រខាងកើតនិងចូលរួមក្នុងប្រតិបត្តិការយោធាជាច្រើននៅឆ្នាំនេះផងដែរ។

ជាក់ស្តែង កងទ័ពជើងទឹកនូវែល សេឡង់នឹងចូលរួមក្នុងសមយុទ្ធជាមួយកងទ័ពជើងទឹកអង់គ្លេស នៅក្នុងតំបន់មួយនៅឯនាយឆ្នេរសមុទ្រ ភាគខាងកើតរបស់ម៉ាឡេស៊ី នៅខែតុលាខាងមុខ ជាមួយបណ្តាប្រទេសដែលស្ថិតនៅក្រោមសន្ធិសញ្ញាការពារមហាអំណាចទាំង ៥ (Five Powers Defence Arrangements - FPDA) រួមមានអង់គ្លេស អូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរីនិងណូវែលសេឡង់។ សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី ៥០ នៃសន្ធិសញ្ញាការពារមហាអំណាចទាំង ៥ ហើយ នូវែលហ្សេឡង់នឹងបញ្ជូននាវាពិឃាតមួយគ្រឿងរួមជាមួយយន្តហោះ P-3 Orion និងទាហាន ២៥ នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ កងទ័ពជើងទឹកនូវែលសេឡង់គ្រោងនឹងធ្វើទស្សនកិច្ចនៅជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ