កងទ័ពជើងទឹកវៀតណាម - កម្ពុជា ដកបទពិសោធន៍ធ្វើ​ល្បាតរួមគ្នា

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមេសា នៅមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ (កម្ពុជា) តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា បានរៀបចំសន្និសីទដកបទពិសោធន៍ធ្វើល្បាតរួម លើកទី ៣១ ។
កងទ័ពជើងទឹកវៀតណាម - កម្ពុជា ដកបទពិសោធន៍ធ្វើ​ល្បាតរួមគ្នា - ảnh 1សន្និសីទដកបទពិសោធន៍។ (រូបថត៖ VOV)

ឧត្តមនាវីបំរុង លោក Nguyen Duy Ti មេបញ្ជាការតំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រនៃកងទ័ពជើងទឹកកម្ពុជា បានអញ្ជើញជាសហអធិបតីសន្និសីទនេះ។ នៅក្នុងសន្និសីទ ភាគីទាំងពីរបានវាយតម្លៃថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរអនុវត្តន៍បានយ៉ាងល្អនូវការត្រៀមរៀបចំ និងសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដូចជា៖ ចលនាក្រុមនាវាចម្បាំង យាមល្បាត រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់; ផ្លាស់ប្តូរព័ត៌មាន; ស្វែងរក ជួយសង្គ្រោះ និងហ្វឹកហ្វឺនការប្រើប្រាស់ទង់ដៃ ទង់សញ្ញា និងសញ្ញាពន្លឺភ្លើង រួមចំណែកលើកកម្ពស់សមត្ថភាពប្រតិបត្តិការនៅសមុទ្រសម្រាប់នាយទាហាន និងនាវិក។

នៅក្នុងសន្និសីទនេះ ដោយមានការអនុញ្ញាតពីបញ្ជាការដ្ឋានកងទ័ពជើងទឹក តំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមបានប្រគល់ម៉ាស៊ីនព័ត៌មានចំនួន២ ដល់កងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា និងប្រគល់ជូនមន្ទីរពេទ្យមិត្តភាពវៀតណាម - កម្ពុជានូវថ្នាំនិងសម្ភារៈចាំបាច់ជាច្រើនប្រភេទសម្រាប់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កម្មាភិបាល យុទ្ធជន និងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ