កងទ័ពជើងទឹកវៀតណាម-កម្ពុជា ធ្វើល្បាតរួមគ្នាជាលើកទី៧៣
(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ កប៉ាល់លេខ ២៥៣ របស់កងពលតូចលេខ ១២៧ តំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលចតនៅកំពង់ផែនៃតំបន់លេខ ៥ (Kien Giang) ដោយបញ្ចប់សកម្មភាពយាមល្បាតរួមគ្នាជាមួយនាវាលេខ ១១៤៣ នៃមូលដ្ឋានទ័ពជើងទឹករាម កងទ័ពជើងទឹកកម្ពុជា។
មុននោះ កាលពីថ្ងៃទី ២១ ខែធ្នូ កប៉ាល់ ២៥៣ និងកប៉ាល់ ១១៤៣ នៃកងទ័ពជើងទឹកទាំងពីរបានធ្វើការយាមល្បាតរួម ប្រចាំឆ្នាំលើកទី ៧៣ ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។
កងទ័ពជើងទឹកនៃប្រទេសទាំងពីរ លាគ្នាបន្ទាប់ពីបញ្ចប់ការយាមល្បាតរួម។ រូបថត៖ qdnd.vn |
ចូលរួមការយាមល្បាត ភាគីទាំងពីរបានអនុវត្តនីតិវិធីសួរសុខទុក្ខរវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា និងភ្លើងសញ្ញា យោងតាមច្បាប់សញ្ញាអន្តរជាតិ; ហ្វឹកហ្វឺនការស្វែងរក ជួយសង្គ្រោះ និងរៀបចំសកម្មភាពជួបប្រាស្រ័យ ជូនកាដូនៅលើសមុទ្រ។ បន្ថែមលើខ្លឹមសារទាំងនេះ ភាគីទាំងពីរក៏បានធ្វើយ៉ាងល្អក្នុងការឃោសនា និងគៀងគរអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពយ៉ាងម៉ឺងម៉ាត់ទៅនឹងច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ដែលប្រតិបត្តិការក្នុងដែនទឹកប្រវត្តិសាស្ត្រ។ តាមនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ៕