កងទ័ពជើងទឹកវៀតណាម-កម្ពុជាយាមល្បាតរួមលើកទី៧៥
(VOVWORLD) - នាថ្ងៃទី ១៤ មិថុនា នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និង នាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។
សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៥ មិថុនា នាវាលេខ ២៥១ កងពលតូចលេខ ១២៧ តំបន់ភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលចតនៅកំពង់ផែយោធាតំបន់ ៥ (ខេត្ត Kien Giang) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវការយាមល្បាតរួមលើកទី ៧៥ ជាមួយនាវាលេខ ១១៤១ មូលដ្ឋានកងទ័ពជើងទឹករាម កងទ័ពជើងទឹកកម្ពុជា។
មុននោះ នាថ្ងៃទី ១៤ មិថុនា នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និង នាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។
ចូលរួមការយាមល្បាត ភាគីទាំងពីរបានអនុវត្តនីតិវិធីសួរសុខទុក្ខរវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា; ហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ និងហ្វឹកហ្វឺនប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ជំនួបដោយចៃដន្យនៅដែនសមុទ្ររបស់កងទ័ពនៃប្រទេសប៉ាស៊ីហ្វិកខាងលិច (CUES) ។
ជោគជ័យនៃការយាមល្បាតរួមលើកទី៧៥ រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងជួយសម្រួលដល់ប្រជាជននៃប្រទេសទាំងពីរធ្វើអាជីវកម្មលើដែនទឹកជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងជួយគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកទាំងពីរ៕