កងទ័ពជើងទឹកវៀតណាមនិងចិនរៀបចំយាមល្បាតរួមលើកទី១៥។
(VOV) /  
|
នាវា HQ 011 កងទ័ពជើងទឹកប្រជាជនវៀតណាម។ (baomoi.com) |
VOV-ទទួលបានការយល់ព្រមរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងរដ្ឋមន្ត្រី
ក្រសួងការពារប្រទេស នារសៀលថ្ងៃទី២២មិថុនានៅទីក្រុង Da Nang នាវា HQ
011 និងនាវា HQ 012 រួមជាមួយនាយទាហាននិងនាវឹកជាង២រយនាក់បានចេញ
ដំណើរចូលរួមការយាមល្បាតរួមលើកទី១៥ជាមួយនាវាកងទ័ពជើងទឹកចិន។
ក្នុងដំណើរយាមល្បាតរួមលើកនេះ នាវា HQ 011 និងនាវា HQ 012 រួមជាមួយ
នាវាកងទ័ពជើងទឹកចិននឹងហ្វឹកហាត់រួមស្វែងរកជយយសង្គ្រោះនិងផ្លាស់ប្តូរ
បទពិសោធន៍ក្នុងសកម្មភាពនេះ។ ដំណើរយាមល្បាតរួមលើកនេះសំដៅបង្កើន
ទំនាក់ទំនងមិត្តភាពការយល់ដឹងទំនុកទុកចិត្តគ្នារវាងកងទ័ពនិងកងទ័ពជើងទឹក
នៃប្រទេសទាំងពីរវៀតណាម-ចិន ពីនោះបង្កើតបរិយាកាសជិតស្និទ្ធកាត់បន្ថយ
គ្រោះកើតមានជំលោះលើសមុទ្រ៕
-VOV