|
នាវា RSS ENDURANCE នៅក្នុងដំណើរទស្សនកិច្ចនៅ Cam Ranh កាលពីខែមិនាឆ្នាំ២០១៦
(រូបថត៖Hong Pha/TTXVN) |
(VOVworld) - ទទួលបានការយល់ស្របរបស់ក្រសួងការពារប្រទេសវៀតណាម
ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ កុម្ភៈ នាវា RSS ENDURANCE របស់កងទ័ពជើងទឹក
សាធារណៈរដ្ឋសឹង្ហបុរីរួមជាមួយក្រុមនាវិកចំនួន១៨០រូបដឹកនាំដោយវរសេនីយ៍ត្រី
Lee Kwok So បានចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa ក្នុង
ក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម។នេះជាសកម្មភាពមួយក្នុងចំណោម
សកម្មភាពជាក់ស្ដែងសំដៅអនុវត្តន៍កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង
ការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងទៅតាមនោះរួម ចំណែកបង្កើនកិច្ច
សហប្រតិបតិ្តការរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួមនិងកងទ័ពជើងទឹក
និយាយដោយឡែក។ភាគីទាំងពីរនឹងរៀបចំដំណើរទស្សនានាវារបស់គ្នា ជួប
ប្រាស្រ័យកីឡាជាមួយកម្មាភិបាល យុទ្ធជនតំបន់ទី៤កងទ័ពជើងទឹកហើយទៅ
ទស្សនារម្មនីយដ្ឋានមួយចំនួននៅតំបន់៕