កងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹក កូម៉ូដូឆ្នាំ ២០១៨ នៅឥណ្ឌូនេស៊ី
(VOVWORLD) -នាល្ងាចថ្ងៃទី ៥ ឧសភាដដែល គណប្រតិភូវៀតណាមបានចូលរួមការដង្ហែក្បួនជាមួយហាជន ជាមួយគណប្រតិភូ បណ្ដាជនជាតិនៅតំនប់ Lombok។
កងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹក កូម៉ូដូឆ្នាំ ២០១៨ |
នាថ្ងៃទី ៥ ឧសភា ការធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគី ដែលត្រូវបាន ឥណ្ឌូនេស៊ីរៀបចំឡើង ដោយមានឈ្មោះថា៖កូម៉ូដូ បានប្រព្រឹត្តិទៅនៅកោះ Lombok ខេត្ត Nusa Tenggara ភាគខាងលិច របស់ឥណ្ឌូនេស៊ី។ នេះគឺជាការធ្វើសមយទ្ធលើកទី ៣ តាំងពីឆ្នាំ ២០១៤ មក ហើយត្រូវបានរៀបចំឡើង ២ ឆ្នាំ ម្ដង សំដៅពង្រឹងចំណងមិត្តភាព ស្ថាបនាទំនុកទុកចិត្ត និងលើកកម្ពស់លទ្ធភាពសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេស លើវិស័យជួយឧបត្ថម្ភមនុស្សធម៌ និងដោះស្រាយរាល់បញ្ហាសន្តិសុខនាវាចរណ៍។
ការធ្វើសមយុទ្ធ កូម៉ូដូឆ្នាំ ២០១៨ ក្រោមប្រធានបទ៖ "កិច្ចសហប្រតិបត្តិការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការ ជួយឧបត្ថម្ភមនុស្សធម៌" គឺសំដៅទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសនៅក្នុងតំបន់។
នាល្ងាចថ្ងៃដដែល គណប្រតិភូវៀតណាមបានចូលរួមការដង្ហែក្បួនជាមួយហាជន ជាមួយគណប្រតិភូ បណ្ដាជនជាតិនៅតំនប់ Lombok ផងដែរ៕