កងទ័ពជើងទឹកវៀតណាមបំពេ​ញភារកិច្ចកិច្ច​ការបរទេសការពារជាតិនៅប្រទេសសិង្ហបុរី និងហ្វីលីពីន

(VOVWORLD) - នាថ្ងៃទី ១ ឧសភា នាវាលេខ ០១៥-Tran Hung Dao (កងពលតូច ១៦២) រួមជាមួយគណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ngan អនុប្រធានសេនាធិការសតំបន់ទី ៤ នៃកងទ័ពជើងទឹកបានចូលចតនៅកំពង់ផែ Zhangi-សិង្ហបុរី និងអនុវត្តសកម្មភាពជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌកិច្ចការបរទេសការពារជាតិ។ 
កងទ័ពជើងទឹកវៀតណាមបំពេ​ញភារកិច្ចកិច្ច​ការបរទេសការពារជាតិនៅប្រទេសសិង្ហបុរី និងហ្វីលីពីន - ảnh 1នាវាលេខ ០១៥-Tran Hung Dao ចូលចតនៅកំពង់ផែ Zhangi-សិង្ហបុរី ។ (ប្រភព៖ VOV)

នៅសិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែឧសភា គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌសមយុទ្ធអាស៊ាន - ឥណ្ឌា; សិក្ខាសាលាស្តីពីជំនួយមនុស្សធម៌ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ; ការផ្លាស់ប្តូរវិជ្ជាជីវៈ; ចូលរួមតាំងពិព័រណ៍ការពារជាតិ និងសមុទ្រអន្តរជាតិ (IMDEX 2023)។ លើសពីនេះទៅទៀត គណៈប្រតិភូក៏បានចូលរួមសកម្មភាពសមយុទ្ធអាស៊ាន-ឥណ្ឌានៅសមុទ្រ មុនពេលធ្វើពិធីស្វាគមន៍គ្នានៅសមុទ្រ។ នាវា ០១៥ និងគណៈប្រតិភូនឹងបន្តធ្វើដំណើរទៅបំពេញភារកិច្ចកិច្ចការបរទេសការពារជាតិនៅហ្វីលីពីន។

តាមរយៈសកម្មភាពនានានៃខ្សែព្រឹត្តិការណ៍នេះ បន្តលើកកម្ពស់សមត្ថភាពសម្របសម្រួលគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមស្តីពីសន្តិសុខនាវាចរណ៍; ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់រវាងកងទ័ព និងកងទ័ពជើងទឹកវៀតណាមជាមួយកងទ័ព និងកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ