កងទ័ពជើងទឹកអៀឡង់បន្តជួយសង្គ្រោះជនចំណាកស្រុករាប់រយនាក់នៅសមុទ្រមេឌីទេរ៉ាណេ

(VOVworld) - នាថ្ងៃទី២៨ ឧសភា នាវា LE Roisin របស់កងទ័ពជើងទឹកអៀឡង់បាន
ដំណើរការយុទ្ធនាការចំនួន៣នៅសមុទ្រមេឌីទេរ៉ាណេ រួមមានការជួយសង្គ្រោះនិង
ដឹកជញ្ជូនជនចំណាកស្រុកចំនួន៣៤៧នាក់។តាមផែនការ ក្រុមជន ចំណាកស្រុក
នេះនឹងត្រូវបានបញ្ជូនទៅកាន់កំពង់ផែក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹក
អ៊ីតាលី។ដោយការជួយសង្គ្រោះជនចំណាកស្រុករាប់រយនាក់ពោលខាងលើនាវា
 LE Roisin បានជួយសង្រ្គោះជនចំណាកស្រុកចំនួន៦៤២នាក់គិត តាំងពីយុទ្ធនាការ
ជួយសង្គ្រោះចាប់ផ្ដើមនាថ្ងៃទី១២ ឧសភាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ