កងទ័ពជើងទឹកឥណ្ឌូនេស៊ីនិងថៃធ្វើសមយុទ្ធរួម
|
កងទ័ពជើងទឹកថៃ (រូបថតៈnavy.lk ) |
(VOVworld)-កងទ័ពជើងទឹកឥណ្ឌូនេស៊ីនិងថៃកំពុងដំណើរការធ្វើសមយុទ្ធរួមមាន
ឈ្មោះថា សត្វឥន្រ្ទីសមុទ្រ AB-13 នៅទីក្រុង Surabaya ខេត្ត Javaប៉េក ខាងកើត
របស់ឥណ្ឌូនេស៊ី។ ថ្លែងមតិក្នុងពិធីបើកការធ្វើសមយុទ្ធ បញ្ជាកម្លាំងទ័ពជើងទឹក
របស់ឥណ្ឌូនេស៊ីឧត្តមនាវីទោ លោក Ari Soedewo សង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធរួម
នេះនឹងកែលំអកិច្ចសហប្រតិបត្តិការនិងលើកកំពស់សមត្ថភាពបំពេញភារកិច្ចរបស់ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ការធ្វើសមយុទ្ធរួមនេះត្រូវបានប្រព្រឹត្តទៅ
ក្នុងរយៈពេល២ឆ្នាំម្តង សំដៅរក្សានិងពង្រឹងកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរ
ក្នុងក្រប់ ខ័ណ្ឌធានាសន្តិសុខតំបន់។ ចំពោះភាគីថៃ កងទ័ពនៃប្រទេសនេះ បាន
បញ្ចូននាវាចំនួន២ចូលរួមការធ្វើសមយុទ្ធនេះ៕