កងទ័ពជើងអាកាសរបស់រុស្ស៊ីនិងបារាំងបំផ្លាញចោលទីតាំងរបស់ IS ជាច្រើន
|
កងទ័ពជើងអាកាសរបស់រុស្ស៊ីនិងបារាំងបំផ្លាញចោលទីតាំងរបស់ IS ជាច្រើន (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ កងទ័ព
ជើងអាកាសនៃប្រទេសនេះបានវាយតំលៃទៅលើទីតាំងចំនួន ៤៥០ កន្លែង
របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីក្នុងរយៈពេល ៣ ថ្ងៃកន្លង
ទៅក្នុងកាលៈទេសៈរុស្ស៊ីកំពុងជំរុញយ៉ាងខ្លាំងយុទ្ធនាការវាយប្រហារតាមផ្លូវ
អាកាសណ៍តាមសំណើររបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad។ គិត
តាំងពីថ្ងៃទី ៣០ កញ្ញា រហូតមកដល់ពេលនេះ រុស្ស៊ីបានដំណើរការ វាយប្រហារ
ចំនួន ១៦០០ លើកទៅលើមូលដ្ឋានរបស់ IS ដោយបំផ្លាញចោល ទីតាំងចំនួន
២ ពាន់កន្លែង។ នាថ្ងៃដដែល ក្រសួងការពារជាតិបារាំងក៏បានឲ្យដឹងដែរថា៖
បណ្ដា យន្តហោះចំបាំងបានបំផ្លាញចោលមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងសំរាប់
IS ភាគអាគ្នេយស៊ីរី៕