កងទ័ពថៃអំពាវនាវរៀបចំការជួបសន្ទនារវាងរដ្ឋាភិបាលជាមួយបាតុករ
|
កម្លាំងប្រឆាំងនៅថៃ (រូបថតៈ anninhthudo.vn) |
(VOVworld)-នាថ្ងៃទី១៩មករា មេបញ្ជាការកំពូលរបស់កងទ័ពថៃលោក Thanasak
Patimaprakorn បានអំពាវនាវឲ្យរដ្ឋាភិបាលថៃនិងបាតុករអង្គុយរួមជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ១សម្រាប់ប្រទេសជាតិ។ លោកThanasak ក៏សង្កត់
ធ្ងន់ថា ប្រសិនជាគ្មានការជួបសន្ទនាគឺមិនអាចរកឃើញវិធីណាសម្រាប់ ដោះ
ស្រាយសភាពការណ៍នាបច្ចុប្បន្នឡើយ។ លោក Thanasak បានអំពាវនាវ ឲ្យ
អង្គការស្ម័គ្រចិត្តណាមួយក្នុងប្រទេសក៏អាចចេញមុខធ្វើជាអាជ្ញាកណ្តាលសម្រុះ
សម្រួលដែរ។ លោកក៏អះអាងថា កងទ័ពនៅមានទំនាក់ទំនងជាមួយប៉ូលីស្ត
ហើយអាចពិភាក្សាលើរឿងរ៉ាវទាំងអស់ដោយទូលាយផង៕