(TTX)-កងទ័ពនិងប្រជាជនកម្ពុជាជានិច្ចកាលចងចាំគុណូបការៈនិងការជួយ
ឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពប្រជាជនវៀតណាមចំពោះបុព្វហេត្ថុរំដោះប្រជា
ជាតិនិងកសាងមាតុប្រទេសកម្ពុជា។នេះគឺជាការថ្លែងមតិរបស់ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមលេនីយ៍ ទា បាញ លើ
កាណាល់ទូរទស្ស “TV ៥ កម្ពុជា”នាយប់ថ្ងៃទី ១៦ កញ្ញា។ ឧបនាយករដ្ឋមន្ត្រី
ទា បាញ បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងសហប្រតិបត្តិការ ការជួយឧបត្ថម្ភ
មានប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំង ២ ក្នុងអតីតកាលនិងបច្ចុប្បន្នកាល គឺជាភស្តុងតាងឲ្យចំណងសាមគ្គីភាពមិត្តភាពដ៏ល្អប្រសើរវាងរដ្ឋនិងប្រជាជន
កម្ពុជា-វៀតណាម។ តាមឧបនាយករដ្ឋមន្ត្រី ទា បាញ ថា៖ ទិវាជ័យជំនះលើ
របបខ្មែរក្រហម (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩) គឺជាទិវាកំណើរទី ២ របស់ប្រជាជាតិ
កម្ពុជាដែលតភ្ជាប់នឹងគុណូបការៈរបស់យុទ្ធជនស្ម័គ្រចិត្ដវៀតណាម៕