កងទ័ពនីហ្សេរីយ៉ា៖មេដឹកនាំ Boko Haram បានស្លាប់
|
មេដឹកនាំ ក្រុមឥស្លាម Boko Haram ជា Abubakar Shekau |
(VOV)_កងទ័ពនីហ្សេរីយ៉ា នាថ្ងៃទី២៤ កញ្ញា បានប្រកាសជាសាធារណះថា៖មេដឹកនាំ ក្រុមឥស្លាម Boko Haram ជា Abubakar Shekau បានស្លាប់។ ប៉ុន្តែ ក្នុងសេច
ក្ដី ជូនដំណឹងនេះ មិននិយាយច្បាស់ថា៖ Abubakar Shekau ត្រូវស្លាប់ពេលណាទេ។ នាឆ្នាំ ២០១៣ អាមេរិកបានព្យួររង្វាន់៧លានដុល្លារអាមេរិក ប្រសិនបើចាប់បាន
Abubakar Shekau ជាអ្នកដែលបានវ៉ាស៊ីនតោនបញ្ចូលក្នុងបញ្ជីរាយនាម៖មុខសញ្ញា
ភេរវករទូទាំងពិភពលោក។
តាំងពីពេលធ្វើបះបោះទាមទារអោយបង្កើតរដ្ឋឥស្លាម១នៅភាគខាងជើង នីហ្សេរីយ៉ានាឆ្នាំ២០០៩នោះ Boko Haram បានក្លាយទៅជាការគំរាមគំហែងធំបំផុត
នៅ ប្រទេសនេះ។ បណ្ដាការវាយប្រហារដែលទាក់ទិនដល់ Boko Haram បានធ្វើ អោយមនុស្សចំនួន មួយម៉ឺននាក់ត្រូវស្លាប់និងមនុស្សរាប់ពាន់នាក់ទៀត ត្រូវចាក ចេញពីផ្ទះសំបែង៕