កងទ័ពបង្កើនកម្លាំងជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋានប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រសួងការពារប្រទេសនឹងបង្កើនកម្លាំង និងមធ្យោបាយចល័ត ដើម្បីជួយឧបត្ថម្ភបណ្ដាមូលដ្ឋានរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ នេះយ៉ាងឆាប់ៗ។
លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញធ្វើការជាមួយគណៈកម្មាធិការដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៃក្រសួងការពារប្រទេស (រូបថត៖ ក្រសួងការពារប្រទេស) |
នារសៀលថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញជួបធ្វើការជាមួយ គណៈកម្មាធិការ ដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ នៃក្រសួងការពារប្រ ទេសនិងបណ្ដាស្ថាប័ន អង្គភាព ដើម្បីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
អញ្ជើញថ្លែង នៅក្នុងកិច្ចប្រជុំនេះ លោក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រសួងការពារប្រទេសនឹងបង្កើនកម្លាំង ព្រមទាំងមធ្យោបាយចល័ត ដើម្បីជួយឧបត្ថម្ភបណ្ដាមូលដ្ឋានរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ នេះយ៉ាងឆាប់ៗ។ លោក Phan Van Giang ក៏បានស្នើឲ្យ ស្ថាប័ន និងអង្គភាពកងទ័ពទាំងមូលបន្តផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ; ផ្ដល់អាទិភាពលើការបង្កើនកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងស្នើឲ្យមន្ទីពេទ្យយោធាប្ដេជ្ញាជាដាច់ខាតមិនឲ្យជំងឺរាតត្បាតកូវីដ ១៩ ឆ្លងចូលបានឡើយ។