កងទ័ពបារាំងនឹងបន្តធ្វើសកម្មភាពនៅម៉ាលី


កងទ័ពបារាំងនឹងបន្តធ្វើសកម្មភាពនៅម៉ាលី - ảnh 1
កងទ័ពបារាំងនឹងបន្តធ្វើសកម្មភាពនៅម៉ាលី (VNA)

(VOVworld) – ប្រធានាធិបតីបារាំង លោក Francois Hollande  នាថ្ងៃទី​១៤
មករា បានប្រកាសនៅមូលដ្ឋានសឹក Bamako ថា៖ កងទ័ពបារាំងនឹងប្រគៀក
ស្មារជាមួយបណ្ដាកំលាំងយោធារបស់ម៉ាលីនាពេលខាងមុខដោយមានគោល
ដៅបណ្តុះបណ្ដាលទាហានម៉ាលីនិងប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមកាន់
សាសនានៅប្រទេសនេះផងដែរ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន សារព័ត៌មាន
បន្ទាប់ពីបញ្ចប់សន្និសីទជាន់ខ្ពស់លើកទី ២៧ បារាំង - អាហ្វ្រិក នៅម៉ាលី
 ប្រធានាធិបតី Hollande  បានអះអាងថា៖ កងទ័ពបារាំងនៅបន្តធ្វើ
សកម្មភាពនៅ Barkhane ម៉ាលីក្នុងក្របខ័ណ្ឌយុទ្ធនាការ ប្រឆាំងក្រុមឥស្លាម
ជ្រុលនិយមនៅអាហ្រិក។ លោក Hollande  បានចាត់ទុកថា៖ យុទ្ធនាការនេះ
នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែងដោយសារបណ្ដាប្រទេសអាហ្វ្រិកកំពុង
ប្រឈមមុខនឹងការគំរាមកំហែងពីក្រុមឥស្លាមជ្រុលនិយមជាច្រើនដែល
ត្រៀមខ្លួនជាស្រេចបង្កអស្ថិរភាពក្នុងតំបន់។ រីឯខ្លួនវិញ​ ប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះ លោក Ibrahim Boubacar Keita បានសង្កត់ធ្ងន់ថា៖
យុទ្ធនការ Barkhane ឆ្លើយតបនឹងតម្រូវការមិនត្រឹមតែរបស់ម៉ាលី ប៉ុណ្ណោះទេ
 ថែមទាំង តំបន់ ក៏ដូចជា អឺរ៉ុបនិងពិភពលោក ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ