កងទ័ពប្រជាជនវៀតណាមឈានទៅសម្រេចបានរបៀបរៀបរយនិងទំនើប
(VOVWORLD) - ថ្ងៃទី ២២ ខែធ្នូគឺជាទិវារំលឹកខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០)។
រូបថតឧទាហរណ៍ (ប្រភព៖ luatvietnam.vn) |
ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក ក្រោមការដឹកនាំដោយផ្ទាល់លើគ្រប់វិស័យរបស់បក្សកុម្មុយនិស្តវៀតណាម កងទ័ពប្រជាជនវៀតណាមជានិច្ចកាលបង្ហាញភាពអង់អាចក្លាហានរបស់កងទ័ពបដិវត្តន៍ និងប្រជាជនទាំងមូល ដើម្បីទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងបុព្វហេតុរំដោះប្រទេសជាតិ ព្រមទាំងការពារមាតុភូមិនិងបំពេញកាតព្វកិច្ចអន្តរជាតិផងដែរ។ ដោយមានអត្ថបទក្រោមចំណងជើងថា“ កងទ័ពវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីឈានទៅសម្រេចបានភាពរបៀបរៀបរយនិងទំនើប” បទវិចារណកថានៅលើកាសែតកងទ័ពប្រជាជនដែលផ្សាយនាថ្ងៃទី ២១ ខែធ្នូបានសង្កត់ធ្ងន់ថា៖ នៅចំពោះមុខនឹងការប្រែប្រួលនៅលើពិភពលោកនិងតំបន់ ឈរនៅចំពោះមុខលក្ខខណ្ឌ និងតម្រូវការថ្មីនៃបេសកកម្មការពារមាតុភូមិ ការបន្តកសាងកងទ័ពបដិវត្តន៍មានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្តើរៗនៅឆ្នាំ២០៣០ ជាតម្រូវការមិនអាចខ្វះខាតបានឡើយ។
ទន្ទឹមនឹងនេះដែរ នៅក្នុងកាសែតអេឡិចត្រូនិចវិទ្យុសំឡេងវៀតណាមផ្សាយកាលពីថ្ងៃទី ២២ ខែធ្នូ ក៏បានចុះផ្សាយអត្ថបទមួយរបស់លោកវរសេនីយ៍ឯក Nguyen Van Sau អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាម ក្រោមចំណងជើងថា“ ធ្វើទំនើបកម្មកងទ័ពដើម្បីការពារមាតុភូមិឲ្យកាន់តែរឹងមាំ«ពីចម្ងាយនិងឆាប់រហ័ស» ដែលក្នុងនោះបានបញ្ជាក់ថា៖ ទំនើបភាវូបនីយកម្មកងទ័ពគឺជាការទាមទារមិនអាចខ្វះបានដើម្បីលើកកំពស់សមត្ថភាពប្រយុទ្ធ និងការពារមាតុភូមិយ៉ាងរឹងមាំ“ ពីចម្ងាយនិងឆាប់រហ័ស” ដោយមិនទុកឲ្យធ្លាក់ចូលស្ថានភាពអកម្ម និងភ្ញាក់ផ្អើលផងដែរ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីវាយឈ្នះសង្គ្រាមឈ្លានពានដោយប្រើប្រាស់អាវុធបច្ចេកវិទ្យាខ្ពស់របស់កងកម្លាំងសត្រូវ៕