កងទ័ពប្រជាជនវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ ទល់នឹងគ្រោះធម្មជាតិ
(VOV) /  
|
កងទ័ពប្រជាជនវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ទល់នឹងគ្រោះធម្មជាតិ។ (vov.vn) |
VOV-កំលាំងចូលរួមហ្វឹកហាត់របស់កងទ័ពប្រជាជនវៀតណាមទើបនឹង
បានចេញដំណើរ ចូលរួមការហ្វឹកហាត់ជួយឧបត្ថម្ភមនុស្សធម៍និងជួយសង្គ្រោះ
គ្រោះមហន្តរាយរួមផ្សំជាមួយពេទ្យយោធា (HADR និង MM) ក្នុងក្របខ័ណ្ឌ
សន្និសីទរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM+)
នៅប្រទេសប៊្រុយណេ។ តាមគំរោង ការហ្វឹកហាត់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
១៧ដល់២០មិថុនា។ វរសេនីយ៍ឯក Pham Van Ty អនុប្រធានស្នងការជួយ
សង្គ្រោះ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា ក្នុងការ
ហ្វឹកហាត់លើកនេះ កងទ័ពប្រជាជនវៀតណាមរួមជាមួយចិនបានធ្វើសហអធិបតី។
“ក្រៅពីសកម្មភាពហ្វឹកហាត់ យើងនឹងសកម្មចូលរួមផ្លាស់ប្តូរការចរចារដើម្បី
រួមជាមួយដំណាងកងទ័ពបណ្ដាប្រទេសដកបទពិសោធន៍ក្នុងការរៀបចំបញ្ជាណែ
នាំនិងគ្រប់គ្រងជាមួយតួនាទីកងទ័ពក្នុងការទប់ទល់នឹងគ្រោះធម្មជាតិគ្រោះ
មហន្តរាយនិងការស្វែងរកជួយសង្គ្រោះ។ យើងបានការទទួលស្គាល់ខ្ពស់ចូលរួម
យ៉ាងពេញលេញក្នុងសហគមន៍អន្តរជាតិនិងដំបន់។ ពិសេសគឺ កងទ័ពយើងមាន
ការទទួលខុសត្រូវក្នុងការរួមវិភាគទានក្នុងកងទ័ពបណ្ដាប្រទេសអាស៊ានបើក
ទូលាយរួមមានកងទ័ពនៃប្រទេសអាស៊ានទាំង១០និងប្រទេសផ្សេងៗចំនួន៨៕”
-VOV